កិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ណែនាំពាក់ព័ន្ធទៅនឹងការគ្រប់គ្រងបច្ចេកទេស សុវត្ថិភាពនៅតាមស្ថានីយប្រេងឥន្ធនៈគ្រប់ប្រភេទ - BNP

Breaking

Tuesday, May 26, 2020

កិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ណែនាំពាក់ព័ន្ធទៅនឹងការគ្រប់គ្រងបច្ចេកទេស សុវត្ថិភាពនៅតាមស្ថានីយប្រេងឥន្ធនៈគ្រប់ប្រភេទ

កោះកុង៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ ណែនាំពាក់ព័ន្ធទៅនឹងការគ្រប់គ្រងបច្ចេកទេស សុវត្ថិភាព ស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័ន និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ។ លោកអភិបាលរងខេត្ត បានលើកឡើងថា ដោយមានការណែនាំពីក្រសួងរ៉ែ និងថាមពល រួមជាមួយប្រសាសន៍ណែនាំពីលោកស្រីអភិបាលខេត្ត ក្នុងការធ្វើឲ្យមានសុវត្ថិភាពស្ថានីយប្រេងឥន្ទនៈ។

រដ្ឋបាលខេត្ត រៀបចំកិច្ចប្រជុំដើម្បីត្រៀមចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័ន និងស្ថានីយរួម ប្រេងនិងឧស្ម័នឥន្ធនៈ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ការចុះត្រួតពិនិត្យនេះ នឹងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីររ៉ែនិងថាមពល មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរបរិស្ថាន នគរបាល និងកងរាជអាវុធហត្ថ។

ចំពោះចំណាត់ថ្នាក់ហានិភ័យសម្រាប់ស្ថានីយប្រេងឥន្ទនៈស្ថានីយឧស្ម័ន និងស្ថានីយរួម ប្រេងនិងឧស្ម័នឥន្ធនៈ ដូចជា៖
១. ពណ៌ខៀវ = ស្ថានីយអាចដំណើរការបាន
២. ពណ៌លឿង= ស្ថានីយមានកំរិតហានិភ័យទាបអាចធ្វើការកែសម្រួល និងដំណើរការបាន
៣. ពណ៌ស្វាយ = មានកំរិតហានិភ័យមធ្យម អាចធ្វើការកែសម្រួល និងដំណើរការបាន
៤. ពណ៌ក្រហម= មានកំរិតហានិភ័យខ្ពស់ មិនអាចដំណើរការបានឡើយ។ ការចុះត្រួតពិនិត្យលើកនេះ គឺចុះត្រួតពិនិត្យតែស្ថានីយមានកំរិតពណ៌ស្វាយតែប៉ុណ្ណោះ៕




No comments:

Post a Comment

Pages