រដ្ឋបាលខេត្តកែប​ បានបេីកកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តកែប​ អាណត្តិទី៣​ - BNP

Breaking

Tuesday, May 26, 2020

រដ្ឋបាលខេត្តកែប​ បានបេីកកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តកែប​ អាណត្តិទី៣​

ខេត្តកែប៖ នៅព្រឹកថ្ងៃអង្គារ​ ៥កេីត ខែជេស្ឋ​ ឆ្នាំ​ជូត​  ទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី​២៦ ខែឧសភា​ ឆ្នាំ​២០២​០​នេះ​ រដ្ឋបាលខេត្តកែប​ បានបេីកកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តកែប​ អាណត្តិទី៣​ ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាព​ ឯកឧត្តម​ សំ​ សារីន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងដោយមានការអញ្ចេីញរួមជាអធិបតី​ឯកឧត្តម​ កែន​ សត្ថា​ អភិបាល​ នៃគណៈអភិបាលខេត្ត​។

កិច្ចប្រជុំខាងលេីបានលេីយកនូវរបៀបវារ:មួយចំនួនដូចខាង៖
ទី១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃពុធ​ ៨កេីត​ ខែពិសាខ​​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២៩ ខែមេសា​ ឆ្នាំ២០២០
ទី២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងប្រតិទិនកិច្ចប្រជុំវិសាមញ្ញ​ របស់ក្រុមប្រឹក្សាខេត្តកែប​ អាណត្តិ​ទី៣​ ឆ្នាំទី២​ សម្រាប់​រយៈពេល​ដប់ពីរ(១២)ខែ​ គិតចាប់ពីថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ​២០២០​ តទៅ
ទី៣-សេចក្ដីព្រាងរបាយការណ៍​ ស្ដីពី​សកម្មភាព​សំខាន់ៗ​ ដែលបានអនុវត្តន៍ដោយគណ:អភិបាលខេត្ត​ ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលេីកទី១១ ដល់លេីកទី១២ របស់រដ្ឋបាលខេត្ត​
ទី៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២០​ និងលេីកទិសដៅអនុវត្តន៍ការងារខែបន្ទាប់​ របស់រដ្ឋបាលខេត្ត
ទី៥-​ បព្ហាផ្សេងៗ៕





No comments:

Post a Comment

Pages